ស្រ្ដីតែងមានការបារម្មណ៍ពេលកូនយំឃ្លានបន្ទាប់ពីសំរាលកូនរួច ព្រោះវាជាធម្មជាតិនៃការស្រលាញ់។ ការមិនមានទឹកដោះតែងតែជួបជាញឹកញាប់ដោយសារការសំរាលមុនថ្ងៃកំណត់ ឬដោយការវះកាត់។ ហេីយស្ត្រីមួយចំនួនត្រូវបង្ខំចិត្តប្រេីទឹកដោះគោដេីម្បីជំនួសការបៅដោះវិញ ជាហេតុអោយចំណាយកេីនឡេីង និងមានជំងឺរាគរូសធ្ងន់ធ្ងរដែលគួរអោយបារម្មណ៍។
លេីសពីនេះខ្មែបុរាណបានរកវិធីងាយៗ ដេីម្បីជំរុញស្ត្រីផឹកទឹកអោយច្រេីន ពួកគាត់បន្ថែមឬសឈេី ថ្នាំខ្មែ ឬស្រា ដេីម្បីអោយមានរស់ជាតិជំរុញ អោយស្រ្តីផឹកបាន ក៏ប៉ុន្តែវិធីសាស្ត្រនេះវាបានធ្វេីអោយប៉ះពាល់ដល់ទារកតាមទឹកដោះដោយយេីងមិនដឹងពីជាតិថ្នាំ និងកំរិតដែលអាចមាននៅក្នុងរុក្ខជាតិនោះ។ខាងក្រោមនេះជាវិធីងាយៗ ហេីយមានប្រសិទ្ឋិភាពខ្ពស់ក្នុងការធ្វេីអោយមានទឹកដោះសំរាប់ទារកបៅ៖
១. ម្តាយត្រូវ ផឹកទឹកអោយច្រេីនជាង 2,5l /ថ្ងៃ ឬផឹកទឹកដោះគោម្តាយ 8កែវក្នុងមួយថ្ងៃ ដេីម្បីបង្កេីនជាតិទឹកទៅផលិតទឹកដោះ
៥. ពិគ្រោះជាមួយគ្រោះពេទ្យរោគស្រ្តីបន្ថែមពីរបៀបបំបៅដោះត្រឹមត្រូវ ពីបញ្ហាដោះខ្វាក់មាន់ ចុងដោះធំ មានដំបៅ ឬមានការឈឺចាប់។
ប្រភព៖ បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ
វេជ្ជ. ប៉ែន កក្កដា, ឯកទេសរោគកុមារ និងទារក ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ ទំនាក់ទំនងទូរស័ព្ទ 012 484856។
២. ញាុំអាហារ សម្លរ ដែលមានបន្លែឆ្អិន ត្រកូន ផ្ទី ព្រលិត ស្ពៃ… មិនត្រូវតមញាុំអាហារក្រៀមក្រោះដែលគ្មានសារជាតិសំរាប់ផលិតទឹកដោះនោះទេ។ ស៊ុបគោ សំលកកូរ ម្ជួរគ្រឿង… ស្រី្តអាចបរិភោគបានទាំងអស់ មិនមានជាជំងឺទាស់ដោយសារអាហារនោះទេ បេីវាឆ្អិនត្រឹមត្រូវ។
៣. អោយកូនបៅដោះអោយញឹកញាប់ទោះជាមិនចេញ ឬស្រកៀរដោះក៏ដោយ។ វាភ្ញោចអោយខួរក្បាលម្តាយបញ្ជេញអ័រមូនផលិតទឹកដោះ។ បេីមិនអោយបៅនោះវាមិនចេញទឹកដោះនោះទេ។ ការបូម ឬច្របាច់អាចជួយបានខ្លះដែរ តែការជំរុញអោយទារកជញ្ជក់ជាជំរេីសល្អបំផុត។
៤. មិនត្រូវផឹកថ្នាំខ្មែរបុរាណ ស្រាថ្នាំ ថ្នាំចិនសែរឡេីយ វាអាចជ្រាបជាតិថ្នាំតាមទឹកដោះដោយយេីងមិនដឹងពីកំរិតថ្នាំ អាចប៉ះពាល់ដល់ទារក។៥. ពិគ្រោះជាមួយគ្រោះពេទ្យរោគស្រ្តីបន្ថែមពីរបៀបបំបៅដោះត្រឹមត្រូវ ពីបញ្ហាដោះខ្វាក់មាន់ ចុងដោះធំ មានដំបៅ ឬមានការឈឺចាប់។
ប្រភព៖ បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញ
វេជ្ជ. ប៉ែន កក្កដា, ឯកទេសរោគកុមារ និងទារក ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ ទំនាក់ទំនងទូរស័ព្ទ 012 484856។
Comments
Post a Comment