ជំងឺមហារីកដៃស្បូនជាជំងឺមហារីកដែលកើតលើដៃស្បូនរបស់ស្ត្រី។ ជំងឺនេះឈរជួរទី៧ នៃជំងឺមហារីកទាំងអស់របស់ស្ត្រី។ ៣/៤ នៃជំងឺនេះត្រូវបានធ្វើរោគវិនិច្ឆ័យយឺតយ៉ាវ ហើយភាគច្រើនស្ថិតក្នុងដំណាក់កាលចុងក្រោយ។
ក) កត្តាប្រឈម និងមូលហេតុដែលបណ្តាលអោយកើតមានជំងឺមហារីកដៃស្បូនលើស្ត្រី៖
– បញ្ហាហ្សែន (Génétiques): ១/១០ នៃមហារីកដៃស្បូនបណ្តាលមកពីកត្តាហ្សែនគ្រួសារ (Mutation du gene BRCA 1 ou BRCA 2)
– បញ្ហាទាក់ទងនឹងស្ត្រី: អត់មានកូន មករដូវនៅវ័យក្មេងពេក និងអស់រដូវនៅវ័យចាស់ពេក
– ស្ត្រីមានអាយុលើសពី ៥០ឆ្នាំ
ខ) រោគសញ្ញា៖
– នៅដំណាក់កាលដំបូង យើងអាចរកឃើញដោយចៃដន្យនៅពេលពិនិត្យសុខភាព
– ឈឺ រឺក៏ធ្ងន់ៗនៅតំបន់ត្រគាក
– ពោះឡើងធំ ស្ទាបប៉ះដុំសាច់
– ធ្លាក់ឈាម រឺធ្លាក់ទឹកថ្លាៗ តាមទ្វារមាស
– រាងកាយទ្រុឌទ្រោម អស់កំលាំង ល្ហិតល្ហៃ និងស្លេកស្លាំង
– រោគសញ្ញាផ្សេងៗទៀតដូចជា:ហត់, ឈឺទ្រូង, ហើមជើង, ស្ទះខ្យល់ រឺទល់លាមក, ពិបាកបត់ជើងតូច…។
គ) ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកដៃស្បូនតាមរយៈ៖
– អេកូពោះ
– ស្កេនពោះ
– មើលឈាម: CA 125 (Adénocarcinome séreux), CA 19.9 et ACE (Adénocarcinome mucineux), AFP et LDH (Tumeur germinale et choriocarcinome)
– អ្វីដែលសំខាន់បំផុតក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺកាចសាហាវនេះ គឺការយកដុំសាច់ទៅវិភាគដោយមីក្រូទស្សន៍ (Anapath) តាមរយៈការវះកាត់យកដុំសាច់នោះទៅមើល រឺច្រឹបសាច់នៅកន្លែងដែលមហារីករាលដាល (ឧទាៈ ថ្លើម សួត…) រឺក្នុងករណីមានទឹកក្នុងស្រោមពោះ យើងអាចបូមទឹកនោះ ទៅវិភាគរកកោសិកាមហារីក។
ឃ) ការព្យាបាល៖ ការព្យាបាលជំងឺមហារីកដៃស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ។ ប៉ុន្តែជាទូទៅការព្យាបាលរួមមាន:
– ការវះកាត់
– ការចាក់ថ្នាំគីមី ក្រុមការងារវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត កំពុងត្រៀមខ្លួនផ្តល់ការប្រឹក្សា និងការព្យាបាលដ៏ត្រឹមត្រូវ ចំពោះលោកស្រី អ្នកនាង កញ្ញា ដែលជួបបញ្ហានេះ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌ខ្ពស់បំផុត ។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

– មានប្រវត្តិបាញ់កាំរស្មីនៅតំបន់ពោះ រឺអាងត្រគាក

Comments
Post a Comment