ចេះតែភ្លេចៗខ្លួន ទម្លាប់ទាំងអស់នេះក៏អាចធ្វើឲ្យលោកអ្នកចាស់ជាងវ័យបានដែរ

អាថ៌កំបាំងនៃសុខភាពល្អនិងសម្រស់ក្មេងជាងវ័យត្រូវបានគេទទួលស្គាល់គ្រប់គ្នាថាបណ្ដាលមកពីអាហាររូបត្ថម្ភនិងការហាត់កីឡា ដែលទាំងនេះគឺពិតជាការលើកឡើងយ៉ាងសមហេតុផលបំផុត។ ប៉ុន្តែនៅមានរឿងមួយចំនួនទៀតដែលធ្វើឲ្យអ្នកនឹកស្មានមិនដល់ជាមួយនិងទម្លាប់មួយចំនួនប្រចាំថ្ងៃ ដែលបណ្ដាលឲ្យអ្នកវិវត្តន៏ទៅរកភាពចាស់លឿនជាងអាយុកាលរបស់អ្នកទៅទៀត។ ចង់ដឹងថាទាំងអស់នោះគឺជាអ្វីសូមក្រឡេកមើលខាងក្រោម៖ ១. គេងផ្គាប់មុខ៖ នៅពេលអ្នកគេងនៅគេងផ្គាប់មុខវានាំឱ្យមានភាពតានតឹងនៅកញ្ចឹងកនិងសាច់ដុំស្មារបស់អ្នកក៏ដូចជាការខ្សោះជីវជាតិនៃការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។នៅក្រោមភ្នែករបស់អ្នកអាចប្រែជាស្រអាប់និងមានការហើមមុខ។ សូមព្យាយាមគេងផ្ងារតាមដែលអាចធ្វើបាននិងសូមកុំជ្រើសរើសខ្នើយណាសដែលមានសភាពខ្ពស់ ព្រោះអាចប៉ះពាល់ដល់លំហូរឈាមធ្វើឲ្យអ្នកមានស្បែកមុខជ្រួញបាន។ 

 
២. អ្នកមិនបានពាក់វ៉ែនតាការពារកម្ដៅថ្ងៃ៖ ការការពារកម្តៅព្រះអាទិត្យគឺជាការសំងាត់នៃស្បែកជាពិសេសបរិវេណជុំវិញរវង្វង់ភ្នែក ជាកន្លែងដែលមានស្បែកស្ដើងបំផុត។ ដូចនេះបើសិនបើរអ្នកធ្វើដំណើរកំសាន្តឫទៅណាមកណាក្រោមកំដៅថ្ងៃខ្លាំង គួរតែពាក់វ៉ែនតាសម្រាប់ការពារកម្ដៅនោះ ដើម្បីចៀសវាងស្នាមជ្រួញនៅកន្ទុយភ្នែក។
 
៣. កាទំពារអាហារ៖ អ្នកគួរកុំទម្លាប់ទំពារដោយដាក់អាហារពេញក្នុងមាត់ឫទម្លាប់ជ្រួញថ្ងាសនៅពេលដែលទំពារអាហារ។
   
៤. ខណះពេលដែលនិយាយទូរស័ព្ទ​​៖ ការយកទូរស័ព្ទមកគាបនិងក ដើម្បីនិយាយគឺមិនល្អទេ ព្រោះអាចបណ្ដាលឲ្យស្បែកករបស់អ្នកចាប់ផ្ដើមយៀបាន។  
៥. កុំអោនសម្លឹងទូរស័ព្ទពេក៖ អ្នកគួរតែដាក់ទូរស័ព្ទរបស់អ្នកឲ្យមានកំពស់និងចង្កា ចៀសវាងការឳនពេលធ្វើឲ្យមានបញ្ហាស្បែកក្រោមភ្នែកនិងស្នាមជ្រួញ។
៦. កុំយកដៃច្រត់់ចង្ការញឹកពេក៖ នៅពេលដែលអង្គុយមុខកុំព្យូទ័រអ្នកអាចមានទំលាប់ច្រត់ចង្កា ដូច្នេះសូមកាត់បន្ថយចេញ។ ព្រោះស្បែកមុខងាយនិងរបត់ទៅតាមដៃរបស់អ្នក ធ្វើឲ្យមានសភាពជ្រួញបានយ៉ាងងាយ។
   
៧. កុំទម្លាប់ជ្រួយចិញ្ចើម៖​ មនុស្សមួយចំនួនទម្លាប់និយាយជ្រួយចិញ្ចើមដោយមិនដឹងខ្លួន ដូច្នេះអ្នកគួរតែកែទម្លាប់នេះចេញតាមដែលអាចធ្វើទៅបាន។  
៨. កុំឧស្សាហ៏ងូតទឹកក្ដៅញឹកពេក៖ បើទោះបីជាការងូតទឹកក្តៅធ្វើឲ្យអ្នកបានស្រួលខ្លួនតែ អ្នកគួរកុំងូតជាញឹកញាប់ពេកព្រោះអាចប៉ះពាល់ដល់សភាពស្បែករបស់អ្នកឲ្យប្រែជាស្ងួតគ្មានសំណើមបាន។

 

Comments