ទម្លាប់ប្រចាំថ្ងៃគឺជារឿងសំខាន់ ការបែងចែកពេលវេលាខ្លះសម្រាប់លំហាត់ប្រាណក៏សំខាន់ដែរ។ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃគឺមានអត្ថប្រយោជន៏ជាច្រើនមិនត្រឹមតែជាអ្នកថែទាំសុខភាពយ៉ាងមានប្រសិទ្ធភាពតែប៉ុណ្ណោះទេ តែក៏បានដើរតួរជាអ្នកថែរក្សារាងកាយរបស់អ្នកផងដែរ។
លំហាត់ប្រាណដើម្បីទទួលបានក្បាលពោះរាបស្មើឫក្បាលពោះ6កង់(6 Packs) គឺជាការដុតបំផ្លាញសារធាតុដែលធ្វើឲ្យអ្នកធាត់បាន ហើយជាការថែរក្សារាងឲ្យនៅតែស្អាត។ទាំងអស់នោះគឺពិបាកទៀតទេដោយលោកអ្នកគ្រាន់តែចំណាយពេល30នាទីប៉ុណ្ណោះជារៀងរាល់ថ្ងៃ ហើយលទ្ធផលនិងទទួលបានមកវិញក្នុងចន្លោះពី7ថ្ងៃទៅ30ថ្ងៃ។
១. គេងរាបស្មើ បញ្ឈជង្គង់ យកដៃទាំង2ទ្រក្បាលរួចបង្ហើបខ្លួនចុះឡើងៗ ឲ្យបាន15ដង
២. គេងរាបស្មើ លើកដៃមកមុខឲ្យត្រង់ ជើងសំយ៉ុងឡើងលើបន្តិច រួចប្រឹងងើបខ្លួនឡើងចុះ ដែលលោកអ្នកធ្វើបែបនេះឲ្យបាន10ដង
៣. គេងផ្កាប់មុខ យកកែងដៃនិងចុងជើងទ្រទម្ងន់ខ្លួន បន្ទាប់មកលើកជង្គង់ជើងមួយចំហៀងម្ដង លោកអ្នកគួរចំណាយពេលធ្វើបែបនេះ1នាទី
៤. គេងរាបស្មើ ជើងសំយ៉ុងត្រង់ ដៃផ្គុំគ្នាដាក់ឲ្យត្រង់ រួចប្រឹងងើបខ្លួនឡើងនិងដាក់ចុះវិញ ធ្វើបែបនេះឲ្យបាន10ដង
៥. អង្គុយរាបស្មើ លើកជើងឡើងត្រង់ ផ្ដេកខ្នងបន្តិច ទប់លំនឹងនេះឲ្យ20វិនាទី
៦. គេងរាបស្មើ លើកជើងឡើងឲ្យត្រង់ ជាទម្រង់90ដឺក្រេ រួចទម្លាក់ជើងមកឆ្វេងម្ដងទៅស្ដាំម្ដង
ទាំងអស់នេះគឺសុទ្ធសឹងតែជាលំហាត់ប្រាណកម្ដៅសាច់ដុំពោះ ដែលអាចទទួលបានក្បាលរាបស្មើយ៉ាងមានប្រសិទ្ធិភាព។
ប្រភព៖ Bright Side

Comments
Post a Comment