យោងតាមអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថាប្រជាជនប្រមាណ 350 លាននាក់ទូទាំងពិភពលោកទទួលរងពីជំងឺធ្លាក់ទឹកចិត្តដែលធ្វើឱ្យវាក្លាយជាមូលហេតុចម្បងនៃពិការភាពនៃធនធានមនុស្ស។
ជំងឺធ្លាក់ទឹកចិត្តអាចមើលទៅហាក់ដូចជាខ្សោយផ្នែកស្មារតីនិងថប់ដង្ហើមប៉ុន្តែប្រសិនបើអ្នកដឹងសញ្ញាមួយចំនួន នោះអ្នកអាចចាត់វិធានការដើម្បីទប់ស្កាត់វាបានឬយ៉ាងហោចណាស់ក៏ដឹងពីមូលហេតុដើម្បីព្យាបាលរោគសញ្ញាផងដែរ។ខាងក្រោមនេះគឺជារោគសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកកំពុងតែប្រឈមមុខនិងជំងឺបាក់ទឹកចិត្ត៖
១.អ្នកបាត់បង់ចំណាប់អារម្មណ៍ទៅលើសកម្មភាពដែលធ្លាប់តែធ្វើឲ្យអ្នករីករាយ៖ អ្នកគ្មានចំណាប់អារម្មណ៍ក្នុងការធ្វើអ្វីច្រើនទេក្រៅពីការគេងលើគ្រែ ចំពោះទម្លាប់ដែលធ្លាប់ចូលចិត្តប្រែមកជារឿងដែលមិនចង់ធ្វើទាំងដែលព្យាយាមចង់ឲ្យអ្វីៗដូចធម្មតា ប៉ុន្តែអ្នកមិនអាចគ្រប់គ្រងអារម្មណ៏នឿយហត់របស់អ្នកបានទេ។ ប្រសិនបើអ្នករកឃើញថាអ្នកបានបាត់បង់ចំណាប់អារម្មណ៍ស្ទើរតែគ្រប់យ៉ាងរាប់បញ្ចូលទាំងមិត្តភាពការដើរលេងសង្គមការហាត់ប្រាណអាហារនិងការរួមភេទ សូមអ្នកចូរពិចារណាសាងល្បងសមាធិយូហ្គាគ្រប់គ្រងលើសុខភាពផ្លូវចិត្តរបស់អ្នកឡើងវិញ។
៤. អ្នកទទួលអារម្មណ៏ថាអស់កំលាំងអស់សង្ឃឹមគ្រប់ពេល៖ សញ្ញាព្រមានធំបំផុតមួយនៃការធ្លាក់ទឹកចិត្តគឺកង្វះថាមពលដែលបណ្តាលមកពីអសមត្ថភាពដើម្បីគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់ឬអារម្មណ៍ថប់ដង្ហើមនិងភាពអស់សង្ឃឹមដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍។ ទាំងនេះអាចបណ្តាលមកពីភាពយហត់នឿយធ្ងន់ធ្ងរដែលធ្វើឱ្យអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តពិបាកក្នុងការងើបចេញពីគ្រែច្រើនថ្ងៃ។ ទោះជាយ៉ាងណាអ្នកអាចប្រយុទ្ធប្រឆាំងនឹងអារម្មណ៍ទាំងនេះដោយការញ៉ាំរបបអាហារដែលមានសុខភាពល្អ, ផឹកទឹកឱ្យបានច្រើន, និងធ្វើលំហាត់ប្រាណ។
៥. អ្នកទុកខ្លួនឯងឲ្យនៅម្នាក់ឯងច្រើនជាងរាល់ដង៖ ភាគច្រើននៃអ្នកជំងឺធ្លាក់ទឹកចិត្តរកឃើញថាពួកគេមិនមានអារម្មណ៍គិតថាមានមិត្តភក្តិឫក្រុមគ្រួសារទេ ពេលខ្លះពួកគេស្ទើតែមានអារម្មណ៏ថាពួកគេមិនអាចភ្ជាប់ខ្លួនជាមួយនរណាម្នាក់បានឡើយ ដែលទាំងនេះធ្វើឲ្យពួកគេមានអារម្មណ៏កាន់តែឈឺចាប់ខ្លាំងឡើង។ទោះជាយ៉ាងណាក៏ដោយការញែកខ្លួនឯងចេញពីអ្នកដទៃគឺមិនល្អទេ អ្នកត្រូវព្យាយាមពិភាក្សាជាមួយពួកគេពួករឿងខ្លះអ្នកត្រូវតែដោះស្រាយនិងប្រាប់ពីអារម្មណ៏របស់អ្នកទៅកាន់ពួកគេដើម្បីឲ្យពួកគេបានយល់។
៦. អ្នកគ្មានស្មារតីស្ងប់ក្នុងការស្ដាប់នរណាម្នាក់ទេ៖ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខួរក្បាលរបស់អ្នកពិបាកក្នុងការផ្តោតអារម្មណ៍ឬចងចាំនូវហេតុការណ៍ឫព្រឹត្តិការណ៏សំខាន់ៗ។ អ្នកគ្មានចំណាប់អារម្មណ៏ស្ដាប់ពេលដែលនរណាម្នាក់កំពុងតែនិយាយនោះទេ។ រោគសញ្ញាបែបបើគ្មានការព្យាបាលត្រឹមត្រូវ, ការប៉ះពាល់ផ្នែកខួរក្បាលធ្ងន់ធ្ងរអាចកើតមានឡើងធ្ងន់ធ្ងរ។ ដូចនេះសូមជ្រើសរើសការសមាធិនិងការសំរាកលំហែកាយ។
៧. អ្នកមានអារម្មណ៏ក្រៀមក្រំ, គិតថាខ្លួនឯងអត់ប្រយោជន៏៖ មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តអាចទទួលអារម្មណ៏ថាខ្លួនតែងតែអត់ប្រយោជន៏ មិនហ៊ាននិយាយពីអ្វីដែលខ្លួនបានគិតទៅប្រាប់អ្នកដទៃព្រោះខ្លាចការស្ដីបន្ទោស និងបង្កជាបញ្ហាដល់អ្នកដទៃ តែងតែលាក់ទុកបញ្ហាដែលខ្លួនមានតែម្នាក់ឯង។ ដូចនេះអ្នកគួរតែគិតឡើងវិញដោយមិនត្រូវស្ទាក់ស្ទើរក្នុងការនិយាយអំពីអារម្មណ៍របស់អ្នកជាមួយមនុស្សជាទីស្រលាញ់។ ពួកគេអាចជួយអ្នកក្នុងពេលលំបាកហើយផ្តល់ដំបូន្មាននៅពេលអ្នកត្រូវការវាច្រើនបំផុត។
សូមគិតត្រលប់មកវិញប្រសិនបើអ្នកកំពុងតែប្រឈមជាមួយនិងរោគសញ្ញាទាំងនេះ ចូលផ្ដល់ពេលវេលាដល់ខ្លួនឯងជាមួយនិងភាពវិជ្ជាមានលើកទឹកចិត្តចំពោះខ្លួនឯងឲ្យបានច្រើន សម្រាកលំហែរកាយ, ផ្ដល់សិទ្ធឲ្យខ្លួនឯងដើម្បីបញ្ចេញមតិ, ចូលរួមសកម្មភាពសង្គមផ្នែកសប្បុរសធម៍, ហាត់ប្រាណសមាធិ, និងកុំខ្មាស់អៀនក្នុងការណាត់ជួបជាមួយនិងគ្រូពេទ្យជំនាញ ដើម្បីរំដោះខ្លួនចេញពីជំងឺធ្លាក់ទឹកចិត្ត។
ប្រភព៖ Power Of Positive
Comments
Post a Comment