បើ​ចង់​សុខ​ខ្លួន ហាម​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ធ្វើ​រឿង​ទាំងអស់​នេះ!

 
អាហារ​ដែល​អ្នក​ទទួលទាន​ចូល​ទៅ ទឹកដោះ​នឹង​ស្រូបយក​ជាតិ​ពី​អាហារ​នោះ។ ដូច្នេះ​អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហាររូបត្ថម្ភ​ផ្តល់​ទៅឱ្យ​កូនតូច ដោយ​ពិសារ​អាហារ​ណា​ដែល​ល្អ​ចំពោះ​សុខភាព។ អាហារ​អាច​ប៉ះពាល់​ដល់​ការផលិត​ទឹកដោះ និង​រសជាតិ​របស់​ទឹកដោះ។

ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​ខ្លះៗ​ដែល​អ្នក​មិន​គួរ​ធ្វើ​ឡើយ បើសិន​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បំបៅ​ដោះ​កូន៖

ផឹក​ទឹក​មិន​បាន​គ្រប់គ្រាន់
 ការផលិត​ទឹកដោះ​នឹង​ថយចុះ​បើសិន​អ្នក​មិន​ផឹក​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់។ ដូចនេះ ម្តាយ​ត្រូវ​ឧស្សាហ៍​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ។
   
ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ
អ្នក​អាច​ចាប់ផ្តើម​សម្រក​ទម្ងន់​នៅពេល​ក្រោយ​បាន តែ​មិនមែន​ពេល​បំបៅ​ដោះ​កូន​ទេ ព្រោះ​ការបំបៅ​ដោះ​កូន​អាច​ដុត​កាឡូរី​បាន​ខ្លះ ហើយ​ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ អ្នក​នឹង​បាត់បង់​សារធាតុចិញ្ចឹម​ក្នុង​ទឹកដោះ។

 ប្រើ​ថ្នាំ​ពន្យា​កំណើត

ថ្នាំ​ពន្យា​កំណើត​នឹង​រាំងស្ទះ​ដល់​ការផលិត​ទឹកដោះ។ ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​របស់​អ្នក​ពី​វិធី​ពន្យា​កំណើត​ផ្សេងទៀត។


 ជាតិស្រវឹង
 បើ​ទោះ​ជា​គ្មាន​វេជ្ជបណ្ឌិត​ណា​ហាម​អ្នក​មិន​ឱ្យ​ផឹក​ស្រា​ក្នុង​ដំណាក់កាល​បំបៅ​ដោះ​កូន​ក៏ដោយ តែ​ដើម្បី​សុវត្ថិភាព​កុំ​ផឹក​វា​ល្អជាង។


 ទទួលទាន​កាហ្វេ​ច្រើនពេក

 យល់​ល្អ​ម្តាយ​បំបៅ​ដោះ​កូន​គួរ​កាត់បន្ថយ​ការញ៉ាំ​កាហ្វេ​ច្រើន។ កំណត់​ពិសារ​ត្រឹមតែ ១ពែង​ក្នុង​មួយ​ថ្ងៃ បើ​អ្នក​មិន​អាច​អត់​បាន។


 ញ៉ាំ​ត្រី

ស្ត្រី​បំបៅ​ដោះ​កូន​ហាម​ដាច់ខាត​ទទួលទាន​ត្រីស្បៃកា និង​ប្រភេទ​ត្រី​ផ្ទុក​បារត​ខ្ពស់​ផ្សេងៗ​ទៀត។ ជា​ការពិត​ណាស់ ព្យាយាម​ចៀសវាង​ត្រី​ទឹកប្រៃ​គ្រប់​ប្រភេទ​ឥឡូវ​នេះ។

 ញ៉ាំ​ខ្ទឹមស​ច្រើន

 ខ្ទឹមស​នឹង​ផ្លាស់ប្តូរ​រសជាតិ​ទឹកដោះ​របស់​អ្នក និង​ប៉ះពាល់​ដល់​ការបំបៅ​ដោះ​កូន។ ដូចនេះ​ទទួលទាន​ខ្ទឹមស​ឱ្យ​បាន​តិចបំផុត។

 តិណទេស (រុក្ខជាតិ​ក្លិន​ក្រអូប​ប្រើ​ជា​គ្រឿង​សម្ល ឬ​ថ្នាំ)

 

តិណទេស​ខ្លះ​អាច​ធ្វើឱ្យ​ម្តាយ​ទាស់​ទឹកដោះ​ដូចជា ជីអង្កាម ផ្កាច័ន្ទ…។ ហើយ​ក៏​គួរ​ចៀសវាង​ប្រើ​ថ្នាំ​ផ្សេងៗ​ដោយ​មិន​បាន​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត៕


 POSTED IN: សុខភាព

Comments