ទឹកឃ្មុំពិតជាមានអត្ថប្រយោជន៏យ៉ាងច្រើន លើសពីអ្វីដែលអ្នកបានដឹង

ទឹកឃ្មុំគឺពិតជាមានអត្ថប្រយោជន៏មួយដ៏សំខាន់ដែលធម្មជាតិបានផ្ដល់ឲ្យ ដែលទាំងនោះមិនមែនសំដៅទៅលើរសជាតិផ្អែមឆ្ងាញ់តែមួយមុខនោះទេ តែទឹកឃ្មុំក៏លក្ខណះសម្បត្តិលើសពីនេះទៀតក្នុងការថែរក្សាសុខភាពនិងសម្រស់។ ទឹកឃ្មុំមានផ្ទុកសមាសធាតុ​ល្អៗ​ដែល​ប្រឆាំង​​អុកស៊ីតកម្ម ​ហើយ​វា​​ក៏​ជា​ឱសថ​​ទិព្វ​ដែល​​​គួរ​មាន​ក្នុង​ផ្ទះ​ខាងក្រោមនេះគឺជាអត្ថប្រយោជន៏អាថ៍កំបាំងមួយចំនួនទៀតរបស់ទឹកឃ្មុំដែលអ្នកគួរស្វែងយល់៖ ១. បំបាត់ក្អក៖ ទឹកឃ្មុំមានប្រសិទ្ធិភាពធ្វើឲ្យធូរស្រាលការក្អកនិងចំបាត់ឈឺបំពង់ក។ ដោយលោកអ្នកលាយទឹកឃ្មុំបន្តិចក្រូចឆ្មាមួយចំនិតជាមួយនិងទឹកក្ដៅ១កែវ។
   
២. ទឹកឃ្មុំអាចយកមកធ្វើស្រ្កាប់លាបមុខឫម៉ាស់មុខ៖ ទឹកឃ្មុំមានជាតិអង់់ទីប៊ីយ៉ូតិចដែលជួយកម្ចាច់កោសិកាចាស់ៗនិងបាត់តេរីនៅលើស្បែកមុខបាន។ ដូចនេះលោកអ្នកអាចសាកល្បងទឹកឃ្មុំលាយជាមួយនិងទឹកដោះគោឫប្រេងដូង ឫជាមួយនិងក្រូចឆ្មាដើម្បីយកមកលាបនៅលើស្បែកមុខ។

   
៣. ទឹកឃ្មុំមានសារធាតុអង់់ទីប៊ីយ៉ូតិច៖ ទឹកឃ្មុំអាចលាបលើមុខរបួសបានភ្លាមៗដើម្បីការពារបាក់តេរីមិនឲ្យរីករាលដាលកាន់តែខ្លាំង។ ការធ្វើតេស្តបានបង្ហាញថាទឹកឃ្មុំអាចការពារការរីករាលដាលឬសម្លាប់បាក់តេរីដូចជា E. coli និង Staphylococcus aureus ។

   
៤. ទឹកឃ្មុំជួយបន្ថយការគេងមិនលក់៖ អ្នកដែលទទួលរងនូវការគេងមិនលក់គួរតែបរិភោគឬផឹកទឹកឃ្មុំមុនពេលចូលគេងដោយលាយទឹកឃ្មុំស្លាបព្រាកាហ្វេជាមួយនិងទឹកក្ដៅមួយកែវ។ ជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំរំញោចឲ្យមានការផលិត serotonin ដែលជាសារធាតុបញ្ជូនសរសៃប្រសាទដើម្បីឲ្យអ្នកទទួលបានអារម្មណ៏ល្អសម្រាប់ការគេង។
   
៥. កំចាត់ស្លាកស្នាមយ៉ាងមានប្រសិទ្ធភាព៖ ប្រសិនបើអ្នកមានស្នាមនៅលើផ្ទៃមុខដែលបណ្ដាលមកពីការកើតមុនឫមុខរបួសអ្វីផ្សេង លោកអ្នកអាចសាកល្បងលាបទឹកឃ្មុំសុទ្ធនៅលើផ្ទៃមុខបាន ឫក៏លាយជាមួយនិងប្រេងដូងឫប្រេងអីលីវ ដោយលោកអ្នកទុកចោល២០នាទី សឹមលាងទឹកចេញ។ ធ្វើបែបនេះមិនត្រឹមតែលុបបំបាត់ស្លាកស្នាមនោះទេ ថែមទាំងធ្វើឲ្យផ្ទៃមុខភ្លឹរលោងទៀតផង។  
៦. ខ្យល់ដង្ហើមមិនល្អទឹកឃ្មុំអាចជួយបាន៖ លក្ខណៈសម្បត្តិដ៏អស្ចារ្យមួយទៀតគឺទឹកឃ្មុំអាចកម្ចាច់បាត់តេរីមិនល្អក្នុងមាត់ដែលធ្វើឲ្យខ្យល់ដកដង្ហើមមិនល្អបានទៀតផង។ ដោយលោកអ្នកខ្ពល់មាត់ជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេលាយជាមួយទឹកក្ដៅកន្លះកែវ។អត្ថប្រយោជន៍នៃវិធីសាស្រ្តនេះគឺធ្វើការដកដង្ហើមរបស់អ្នកនឹងមានក្លិនឈ្ងុយ។
   
៧. កម្ចាច់ស្នាមខ្មៅនៅបណ្ដាលកែងដៃ ជង្គង់ជាដើម៖ មនុស្សភាគច្រើនគឺមានស្បែកស្ងួតនិងខ្មៅនៅបរិវេណកែងដៃឫជង្គង់។ បញ្ហានេះលែងជារឿងត្រូវព្រួញចិត្តទៀតហើយ​។ ចូរសាកល្បងយកទឹកឃ្មុំឬល្បាយនៃទឹកឃ្មុំនិងទឹកដោះគោជូលាយចូលគ្នារួចលាមលើកែងដៃជង្គង់និងតំបន់ដទៃទៀត។ ទុកចោលអស់រយៈពេល 15 ទៅ 30 នាទីហើយអ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែភាពផ្លាស់ប្ដូរ។
   
គួរបញ្ជាក់ផងដែរថាទឹកឃ្មុំដែលសុទ្ធគឺមានពណ័ក្រម៉ៅ នៅពេលដែលលោកអ្នកទុកកាន់តែយូ ទឹកឃ្មុំប្រែពណ័កាន់តែក្រម៉ៅតែមកកកនោះទេ។

Comments